Join us on Facebook

Please wait..15 SecondsCancel

Monday, June 19, 2017

បបរសម័យប៉ុលពតត្រូវបានបង្កើតឡើងហើយនៅក្រុងសៀមរាបដើម្បីឲ្យកូនខ្មែរចងចាំ




(សៀមរាប) ៖ ប្រជជនកម្ពុជាដែលធ្លាប់ឆ្លងកាត់របបសម័យប៉ុលពត ប្រាកដជាមិនអាចភ្លេចបានទេនូវទុក្ខវេទនា ភាពឈឺចាប់ លំបាកគ្រប់បែបយ៉ាងនិងអ្វីដែលឈឺចាប់បំផុតនោះគឺការព្រាត់ប្រាស់ បាត់បង់គ្រួសារ។ ដោយសារមានការឈឺចាប់និងចង់ឲ្យកូនខ្មែរគ្រប់ជំនាន់ដឹងនូវអ្វីដែលកើតឡើងបានជាលោក ទួន តែម បានបើកអាហារដ្ឋានមួយ ឈ្មោះថា ទួន តែម(អាំអាំង គឹមម៉ាច) ដែលមានលក់បបរសម័យប៉ុលពត ដែលមានទីតាំងស្ថិតនៅក្រុមទី០២ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំក្រុងសៀមរាប ខេត្តសៀមរាប(ផ្លូវក្រវ៉ាត់ក្រុង) ។
លោកទួន តែម ដែលជាម្ចាស់អាហារដ្ឋានបានឲ្យភ្នាក់ងារសារព័ត៌មានយើងដឹងថាគោលបំណងដែលលោកបើកនោះគឺចង់ឲ្យភ្ញៀវជាតិនិងអន្តរជាតិមានចំណាប់អារម្មណ៍និងចង់រំលឹកឡើងវិញកាលពីរបប៣ឆ្នាំ៨ខែនិង២០ថ្ងៃដើម្បីឲ្យកូនខ្មែរចងចាំនូវប្រវត្តិសាស្ត្រក្នុងរបបសម័យប៉ុល ព្រោះលោកគ្មានគោលបំណងអ្វីទេគឺដើម្បីជួយផ្សព្វផ្សាយឲ្យក្មេងជំនាន់ក្រោយបានដឹងនៅរបបប៉ុលពត។ លោកបន្តថា ធាតុផ្សំជាមួយបបរសម័យប៉ុលពតចេញជាពីរលើកលើកទី១-មានទឹកបបរមួយចាន , គ្រាប់អង្កមួយចំនួន និងអំបិលមួយចំនួន។លើកទី២- បន្លែស្រស់ធម្មជាតិ , ស្លឹកបាស,ត្រួយល្ពៅ , ស្លឹកផ្ទី , ផ្លែត្រឡាច , ផ្លែល្ពៅ , ផ្លែននោងនិងសាច់ត្រីយកមកខេត្តពីខេត្តស្ទឹងត្រែង។ល។
លោកបញ្ជាក់ថា ការបើកហាងនេះគឺលោកមិនមានគោលបំណងអ្វីធំដំនោះទេនិងប៉ះពាល់អ្វីនោះទេ គឺជាពិសេសចង់ឲ្យពលរដ្ឋចងចាំពីសម័យនោះហើយក៏កុំភ្លេចអ្នកដែលជួយរំដោះយើងមក។ បើតាមប្រភពពីប្រិយមិត្តក្នុងបណ្តាញសង្គមFace bookបានឲ្យដឹងថា ពួកគាត់មានការចាប់អារម្មណ៍និងចង់ភ្លក់រស់ជាតិ ៕


No comments:

Post a Comment

Popular Posts