បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំដែលរស់នៅតាមដងផ្លូវជាតិលេខ៦និងលេខ៦២(ផ្លូវទៅខេត្តព្រះវិហារ)
បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំដែលរស់នៅតាមដងផ្លូវជាតិលេខ៦និងលេខ៦២(ផ្លូវទៅខេត្តព្រះវិហារ) កុំភ្ញាក់ផ្អើលអី!
នេះជាការប្តេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែនដើម្បីការពារបូរណភាពទឹកដីខ្មែរ!
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធាពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្សរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា " នៅម៉ោងប្រមាណ៧យប់នេះ កងទ័ពនិងសព្វាវុធរបស់កម្ពុជា បានបញ្ជូនបន្ថែមទៀតទៅកាន់ព្រំដែនកម្ពុជា-ឡាវ ដើម្បីកំចាត់កងទ័ពឈ្លានពានរបស់ឡាវ ចេញពីទឹកដីរបស់កម្ពុជា តាមអនុសាសន៍ដ៏ខ្ពស់ខ្ពង់របស់នាយឧត្តមសេនីយ៍ផុតលេខផ្កាយ មាស៥ ហ៊ុន សែន ដើម្បីការពារបូរណភាពទឹកដីរបស់ខ្មែរយើង ដោយមិនអោយសត្រូវមកយកដីរបស់កម្ពុជាមួយមីលីម៉ែត្រឡើយ " ។
សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱសានវាទ ចុងក្រោយ នៃការដកទ័ពឡាវចេញពីទឹកដីខ្មែរអោយផុតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះជាកំហិត។ សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាមិនត្រូវការដីប្រទេសជិតខាងណាមួយចំអាមឡើយ ហើយប្រទេសជិតខាងដាច់ខាតមិនអនុញ្ញាត បំពានលើកម្ពុជាមួយចំអាមនោះដែរ៕
No comments:
Post a Comment