សាខាកាំកុងត្រូ ចុះពិនិត្យនិងឆែករកឃើញផលិតផលខូចគុណភាពមួយចំនួននៅផ្សារបារាយណ៏និងកន្លែងតាំងពិពណ៍ នៅក្នុងស្រុកបារាយណ៏
សាខាកាំកុងត្រូ ចុះពិនិត្យនិងឆែករកឃើញផលិតផលខូចគុណភាពមួយចំនួននៅផ្សារបារាយណ៏និងកន្លែងតាំងពិពណ៍ នៅក្នុងស្រុកបារាយណ៏
កំពង់ធំ=សមត្ថកិច្ចសាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តចុះឆែករកឃើញ ចាហួយត្រណាប់ដូងម៉ាកថាញ់ប៊ិនចំនួន១០កញ្ចប់ធំនិងផលិតផមួយចំនួនទៀតក្នុងផ្សារបារាយណ៏ និងឈានទៅឆែកកន្លែងតាំងពិពណ៍ថៃកម្ពុជា នៅភូមិទួលដំណាក់ ឃុំចុងដួង រកឃើញប្រហិតជូរ៣ប្រភេទខូចគុណភាពចំនួន១៩;៣គីឡូ ផលិតនៅប្រទេសថៃ។
លោកលៀងសុភា ប្រធានកាំកុងត្រូលសាខាខេត្តកំពង់ធំបានឲ្យដឹងថាសមត្ថកិច្ចជំនាញនិងមន្ទីរពាណិជ្ជកម្មបានចុះត្រួតពិនិត្យទំនិញខូចគុណភាពនៅក្នុងផ្សារបារាយណ៏ កាលពីព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០១៧ ដោយរកឃើញចាហួយត្រណាប់ដូង ហាមឃាត់ ម៉ាកថាញ់ប៊ិនដែលផលិតនៅប្រទេសវៀតណាមចំនួ១០កញ្ចប់និងទឹកដោះគោជូរ២ប្រភេទចំនួន៤០ដបនិងធ្វើការណែនាំដល់ស្តង់លក់អំបិលអ៊ីយ៉ូតឲ្យពួកគាត់ចេះទុកដាក់ឲ្យបានសមរម្យមានអនាម័ល្អ ព្រមទាំងដកយកម្សៅឡេលាបខ្លួនចំនួន៣៣ប្រអប់ ប្រគល់ឲ្យនគរបាលប៉ុស្តិធ្វើការអប់រំណែនាំឲ្យមានបិទស្លាកសញ្ញារឺយីហោអាស័យដ្ឋានឲ្យច្បាស់លាស់ មុនដាក់លក់ឲ្យអតិថិជនហើយនៅល្ងាចថ្ងៃទី២៥ដដែលនេះ សមត្ថកិច្ចជំនាញបានសហការជាមួយប៉ុស្តិរដ្ឋបាលឃុំចុងដូង ចុះពិនិត្យកន្លែងតាំងពិពណ៍ផលិតផលថៃ កម្ពុជា ក្នុងនោះសមត្ថកិច្ចបានឆែករកឃើញប្រហិតជូរផលិតនៅប្រទេសថៃជិត២០គីឡូក្រាម និងទឹកក្រូចខូចគុណភាពផលិតនៅប្រទេសថៃចំនួន៤៣ដប និងធ្វើការណែនាំដល់អាជីវករ កម្ពុជាថៃ ឲ្យចេះពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេត ឲ្យបានត្រឹមត្រូវ មុននឹងដាក់លក់នៅលើទីផ្សារនីមួយៗ ជៀសវាងប៉ះពាល់សុខភាពបងប្អូនប្រជាពលរដ្ឋរាប់សែននាក់ព្រមទាំងចុះបិទផូស្ទ័រ នៅតាមទីប្រជុំជនបទដើម្បីបញ្រ្ចៀបការយល់ដឹង ដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន!នឹងចូលរួមសហការជាមួយមន្ត្រីទប់ស្គាត់ ផលិតផលក្លែងក្លាយនិងផលិតផលហាមជាពិសេសត្រណាប់ដូងមកពីប្រទេសV.N
No comments:
Post a Comment