Join us on Facebook

Please wait..15 SecondsCancel

Monday, June 19, 2017

ជិះម៉ូតូឆ្លងថ្នល់មិនប្រយ័ត្ន ត្រូវរថយន្តសាំយ៉ុងបុករបួសធ្ងន់ស្ថិតនៅអាការៈដង្ហើមចង្រិត


ជិះម៉ូតូឆ្លងថ្នល់មិនប្រយ័ត្ន ត្រូវរថយន្តសាំយ៉ុងបុករបួសធ្ងន់ស្ថិតនៅអាការៈដង្ហើមចង្រិត
កំពង់ធំៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយសារតែមាន រថយន្តសាំយ៉ុងដឹក អ្នកដំណើរមួយគ្រឿង បានបើកមកបុកយ៉ាងពេញទំហឹង ទៅលើបុរសម្នាក់ ដែលកំពុងតែជិះម៉ូតូ បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នលរបួសធ្ងន់ អាការៈដង្ហើមចង្រិត ដោយសារមិនបានពាក់មួយសុវត្តិភាព។
ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០.៤០នាទីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច ភូមិសាលាវិស័យ ឃុំសាលាវិស័យ ខេត្តកំពង់ធំ ដែលបានបង្កឡើងដោយរថយន្តម៉ាកសាំយ៉ុង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2P-1419 បានបើកក្នុងល្បឿនមធ្យោម ក្រោយមក បានបើកបុកម៉ូតូរួច អ្នកបើកបរឃើញសភាពការណ៍មិនស្រួល ក៏ចុះពីលើរថយន្តហើយរត់គេចខ្លួនបាត់ ដោយសុវត្តិភាព បានបន្សល់ទុករថយន្ត នឹងអ្នកធ្វើដំណើរឲ្យនៅកន្លែងកើតហេតុ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ លួស លួន ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិទួលគ្រើលចាស់ ឃុំទួលគ្រើល (របួសធ្ងន់) មុនពេលកើតហេតុ បានជិះម៉ូតូម៉ាក C-125 ឆ្នាំ២០១៣ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1B_5334 មូលហេតុដែលបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីជនរងគ្រោះ ជិះ ម៉ូតូឆ្លងផ្លូវកាត់ផ្លូវដោយមិនបានប្រុងប្រយ័ត្ន មើលឆ្វេងមើលស្តាំទើប បណ្តាឲ្យមានគ្រោះថ្នាក់ អំពួលទុក្ខ ដល់អ្នកធ្វើដំណើរអ្នកដ៏ទៃ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យកំពង់ធំ វត្ថុតាងរក្សាទុកអធិការស្រុក
ប្រាសាទបល្ល័ង្ក។




No comments:

Post a Comment

Popular Posts