Join us on Facebook

Please wait..15 SecondsCancel

Monday, April 24, 2017

គណៈកម្មការកាកបាទក្រហមខេត្តកំពង់ធំ ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ និងរន្ទះបាញ់



ដោយមានការចង្អុលបង្ហាញពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ, នៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៧ គណៈកម្មការកាកបាទក្រហម សាខាខេត្តកំពង់ធំដែលដឹកនាំដោយជំទាវ ឃួន ឃុនឌី អភិបាលរងខេត្ត និងជាអនុគណៈកម្មការសាខា កាកបាតក្រហមខេត្តកំពង់ធំ ព្រមទាំងឯកឧត្តម ញ៉ឹក បាន
ខេង អភិបាលរងខេត្តកំពង់ធំ ដឹកនាំសហការី ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ និងរន្ទះបាញ់ នៅស្រុកបារាយណ៍ និងស្រុកសណ្តាន់ខេត្តកំពង់ធំ។
ក្នុងការចុះសួរសុខទុក្ខនេះ លោកជំទាវ និង ឯកឧត្តមក៏បាននាំយកនូវអំណោយរបស់កាកបាទ ក្រហមទៅចែកជូនបងប្អូនដែលជាជនរងគ្រោះនៅស្រុកបាយចំនួន ៤៥គ្រួសារ មកពីឃុំគគីធំចំនួន ១២ គ្រួសារ, ឃុំឈូកខ្សាច់ ២៥ គ្រួសារ, ឃុំជ្រលង ចំនួន ០៥គ្រួសារ។ ស្រុកសណ្តាន់ ចំនួន ៣៣គ្រួសារ មានពីរ ឃុំគឺឈើទាល និងឃុំមានរិទ្ធ អំណោយទាំងអស់នោះរួមមាន អង្ក តង់ ឆ្នាំង ចាន និងឃីតមួយកញ្ចប់។
មានប្រសាសន៍នាឱកាសនោះលោកជំទាវ និង ឯកឧត្តម បានពាំនាំនូវប្រសាសន៍សួសុខទុក្ខ របស់លោកជំទាវគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងឯកឧត្តម សុខ លូ ប្រកបដោយភាពយកចិត្តទុក្ខដាក់ និងរួមរំលែកទុក្ខដ៏ក្រៀមក្រុំចំពោះការបាត់បង់ជីវិត ការខូចខាតព្រទ្យ សម្បត្តិរបស់បងប្អូន ដោយលើកឡើងថា កាបាត់បង់នូវសមាជិកគ្រួសាររបស់បងប្អូន និងទ្រព្យសម្បត្តិ យើងពិតជាសោកស្តាយ ជាពន់ពេក។ លោកជំទាវ និង ឯកឧត្តម បន្តថា សូមឲ្យបងប្អូនចេះថែរក្សាសុខភាព មិនត្រូវអស់សង្ឃឹមឡើយ ដោយកាកបាទក្រហមមិនទុកឲ្យបងប្អូនស្លាប់ដោយអត់ឃ្លាននោះឡើយ បើទោះបីអំណោយនេះមិនគ្រប់គ្រាន់នៅជីវភាពបងប្អូនក៏ពិតមែន ប៉ុន្តែវាក៏អាចជួយដោះស្រាយ និងសម្រួលជីវភាពបងប្អូនបានមួយរយៈពេលដែរ។ ដូច្នេះសូមបងប្អូនត្រូវតែមានសង្ឃឹមក្នុងការប្រកបរបរ ចញ្ចឹមជីវិត រស់នៅប្រដោយសុខភាពល្អ ដោយអនុវត្តន៍តាមក្បូនអនាម័យទាំងបីប្រការ លើសពីនេះទៅដើម្បីចៀសផុតពីគ្រោះថ្នាក់ជាយថាហេតុបងប្អូនត្រូវរកកន្លែងមានសុវត្ថិភាព ដោយមិន ត្រូវជ្រកក្រោមដើមឈើធំនៅពេលមានភ្លៀងធ្លាក់ឡើយ ពេលបើកបរត្រូវគោរពច្បាប់ចរាចរណ៍ អប់រំកូនចៅឲ្យចៀសផុតពីគ្រឿងញៀន។
ឆ្លាតពេលក្នុងឱកាសនោះ លោកជំទាវ និងក្រុមការងារចូលរួមចាប់កុសលនូវថវិការ១៥ម៉ឺនរៀល ដល់គ្រួសារដែលមានសមាជិកស្លាប់ និងចុះសួសុខទុក្ខអ៊ុំស្រីរងគ្រោះដោយរន្ទះបាញ់ ដែលកុំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍ដោយជូននូវថវិកា១០ម៉ឺនរៀល។










No comments:

Post a Comment

Popular Posts